ជំនាញភាពជាអ្នកដឹកនាំ (Leadership Skills)
ជំនាញភាពជាអ្នកដឹកនាំ (Leadership Skills)
ជំនាញភាពជាអ្នកដឹកនាំ គឺជាសមត្ថភាពក្នុងការណែនាំ លើកទឹកចិត្ត និងជំរុញបុគ្គល ឬក្រុមឱ្យសម្រេចបាននូវគោលដៅរួម។ វារួមបញ្ចូលការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការធ្វើការសម្រេចចិត្ត ការដោះស្រាយបញ្ហា និងការបង្កើតបរិយាកាសវិជ្ជមាន។
១. តើអ្នកពិពណ៌នាអំពីស្ទីលភាពជាអ្នកដឹកនាំរបស់អ្នកយ៉ាងដូចម្តេច?
គោលបំណង: វាយតម្លៃការយល់ដឹងខ្លួនឯង និងស្ទីលដឹកនាំ។
ចម្លើយល្អ: Supportive,
Inspirational, Democratic — ផ្តល់អំណាចក្រុម, លើកទឹកចិត្ត, បង្កើតបរិយាកាសសហការ។ លើកឧទាហរណ៍ជាក់ស្តែង។
ចម្លើយគួរជៀសវាង: និយាយថាផ្តាច់ការ ឬគ្មានស្ទីលច្បាស់លាស់។
២. តើអ្នកធ្លាប់ដឹកនាំក្រុម ឬគម្រោងដែរឬទេ? តើលទ្ធផលបានទៅជាយ៉ាងណា?
គោលបំណង: វាយតម្លៃបទពិសោធន៍ដឹកនាំ និងលទ្ធផល។
ចម្លើយល្អ: ប្រើ STAR Method បង្ហាញពីតួនាទី, បញ្ហា, សកម្មភាព និងលទ្ធផលវិជ្ជមាន។
ចម្លើយគួរជៀសវាង: មិនផ្ដល់ឧទាហរណ៍លម្អិត ឬស្រមៃប៉ុណ្ណោះ។
៣. តើអ្នកលើកទឹកចិត្តសមាជិកក្រុមដោយរបៀបណា?
គោលបំណង: វាយតម្លៃសមត្ថភាពលើកទឹកចិត្តក្រុម។
ចម្លើយល្អ: កំណត់គោលដៅច្បាស់, ផ្តល់មតិកែលម្អ, ទទួលស្គាល់ការខិតខំ, ផ្តល់ឱកាសរៀន, បង្កើតបរិយាកាសវិជ្ជមាន។
ចម្លើយគួរជៀសវាង: មិនដឹងលើកទឹកចិត្ត ឬមិនគិតថាវាសំខាន់។
៤. តើអ្នកដោះស្រាយជម្លោះនៅក្នុងក្រុមដោយរបៀបណា?
គោលបំណង: វាយតម្លៃជំនាញដោះស្រាយជម្លោះ។
ចម្លើយល្អ: ស្តាប់ទាំងសងខាង, អព្យាក្រឹត, ផ្តោតលើបញ្ហា, ស្វែងរកដំណោះស្រាយរួម, ឧទាហរណ៍ជាក់ស្តែង។
ចម្លើយគួរជៀសវាង: ជៀសវាងជម្លោះ ឬមិនដោះស្រាយ។
៥. តើអ្នកគិតថាអ្វីជាគុណសម្បត្តិសំខាន់បំផុតរបស់មេដឹកនាំដ៏ល្អម្នាក់?
គោលបំណង: វាយតម្លៃការយល់ដឹងអំពីលក្ខណៈអ្នកដឹកនាំល្អ។
ចម្លើយល្អ: Integrity, Communication, Empathy, Decision-making, Flexibility, Ability to Inspire។ ពន្យល់ពីមូលហេតុដែលវាសំខាន់។
ចម្លើយគួរជៀសវាង: ចម្លើយទូទៅ ឬមិនពាក់ព័ន្ធនឹងការដឹកនាំ។
Edit Post