Proposal
សំណើរស្រាវជ្រាវ
១. សេចក្តីផ្តើម
សព្វថ្ងៃនេះ ការគ្រប់គ្រងធនធានមនុស្ស មានសារះសំខាន់ណាស់ក្នុងអង្គភាព មិនថាអង្គភាពអាជីវកម្ម និងអង្គភាពមិនរកប្រាក់ចំណេញនោះទេ។ ការគ្រប់គ្រងធនធានមនុស្សបានល្អ បង្ហាញ ពីភាពរឹងមាំរបស់អង្គភាព ក៏ដូចជាការវិនិយោគមួយ ក្នុងចំណោមការវិនិយោគធំៗរបស់ខ្លួន។ការគ្រប់គ្រងធនធានមនុស្ស គឺជាសកម្មភាពទាំងឡាយដែលបានគ្រោងទុក ដើម្បីរៀបចំ និង សម្របសម្រួលធនធានមនុស្សនៃអង្គភាពមួយ។ ធាតុពិតតាមរបាយការណ៍របស់រដ្ឋាភិបាលបាន បង្ហាញអោយឃើញថា ប្រហែលជា ៧៣% នៃចំណូលជាតិត្រូវបានប្រើប្រាស់សម្រាប់ចាយវាយទៅ លើនិយោជិត។ រាល់មុខងារទាំងឡាយនៃផ្នែកធនធានមនុស្សជះឥទ្ធិពលយ៉ាងសំខាន់ទៅលើគ្រប់ វិស័យរបស់អង្គភាពមួយ។ មុខងារទាំងនោះរួមមាន ការធ្វើអោយប្រាកដថា អង្គភាពមួយបំពេញ ទាំងអស់នូវឧកាសស្មើៗគ្នារបស់វា និងរាល់កាតព្វកិច្ចរបស់រដ្ឋាភិបាលផ្សេងៗទៀត។ ធ្វើការវិភាគលើ ការងារ ដើម្បីបង្កើតចេញនូវតម្រូវការជាក់លាក់មួយនៃរាល់ការងាររបស់ ឯកត្តជនក្នុងអង្គភាពមួយ និង ធ្វើការព្យាករណ៍នូវតម្រូវការជាក់លាក់នូវបុគ្គលិកចាំបាច់សម្រាប់ស្ថាប័ន ដើម្បីសម្រេចនូវគោលដៅ។ ការធ្វើការកំណត់ និងធ្វើការអនុវត្តផែនការដែលធ្វើអោយសម្រេចនូវតម្រូវការទាំងនោះ ការប្រកាស ជ្រើសរើសនូវបុគ្គលិកដែលអង្គភាពត្រូវការចាំបាច់ ដើម្បីបំពេញរាល់ការងារពិសេសៗក្នុងអង្គភាព និង ការបណ្តុះបណ្តាលនិយោជិត សុទ្ធសឹងតែជាមុខងារសំខាន់ៗ នៃការគ្រប់គ្រងធនធានមនុស្ស។ លើសពីនេះទៅទៀត អ្នកគ្រប់គ្រងធនធានមនុស្ស ក៏មានតួនាទីក្នុងការគ្រោង និងអនុវត្តនូវរាល់ កម្មវិធីអភិវឌ្ឍន៍ និងការងារគ្រប់គ្រងអង្គភាព និងលើកគម្រោង នូវប្រព័ន្ធវាយតម្លៃការងារ របស់និយោជិតនីមួយៗ ក៏ដូចជា ការជួយនិយោជិតក្នុងការអភិវឌ្ឍន៍រាល់ផែនការអាជីបរបស់ពួកគេ និងគ្រោង និងអនុវត្តនូវរាល់ប្រព័ន្ធបើកប្រាក់ សម្រាប់និយោជិតទាំងអស់។ មុខងារផ្សេងៗទៀតរួមមាន ការគ្រោង នូវរាល់ប្រព័ន្ធដោះស្រាយទុក្ខព្រួយ និងវិន័យរបស់បុគ្គលិក ការអនុវត្តនូវរាល់កម្មវិធី ដើម្បីធានានូវសុវត្ថិភាព និងសុខភាពរបស់និយោជិត ហើយផ្តល់ជំនួយដល់និយោជិត នូវរាល់បញ្ហា ផ្ទាល់ខ្លួន ដែលជិះឥទ្ធិពលដល់ការងាររបស់គេ និងអនុវត្តនូវរាល់ប្រព័ន្ធដែលទាក់ទងជាមួយ និយោជិត។
មុខងារដ៏សំខាន់នៃ ផ្នែកធនធានមនុស្ស គឺផ្តល់ការគាំទ្រដល់រាល់អ្នកគ្រប់គ្រងប្រតិបត្តិការ អាជីវកម្មលើរាល់ការងារធនធានមនុស្សទាំងអស់។ ដូច្នេះ រាល់ផ្នែកធនធានមនុស្សភាគច្រើន បំពេញ តួនាទីសេនាធិការធម្មតា និងដើរតួនាទីយ៉ាងសំខាន់ជាទីប្រឹក្សានៅក្នុងស្ថាប័នមួយ។ បន្ថែមទៅលើ ការផ្តល់យោបលដល់រាល់អ្នកគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម ផ្នែកធនធានមនុស្ស ជាធម្មតារៀបចំចាត់ តាំង និងសម្របសម្រួលការជួលនិយោជិត និងការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពបុគ្គលិក និង ដើរតួនាទីជាអ្នកទាក់ទងរវាងការគ្រប់គ្រងពលកម្ម និងរដ្ឋាភិបាល និងសម្របសម្រួលរាល់ កម្មវិធី សុខភាព។
សរុបមកយើងឃើញថា ការគ្រប់គ្រងធនធានមនុស្ស ដើរតួយ៉ាងសំខាន់ណាស់ក្នុងអង្គភាព
ព្រោះ ការគ្រប់គ្រងធនធានមនុស្សមានទំនាក់ទំនងយ៉ាងជិតស្និតទៅនឹង
ប្រសិទ្ធភាពការងាររបស់ និយោជិត ហើយប្រសិទ្ធភាពការងាររបស់និយោជិត
កំណត់នូវភាពជោគជ័យរបស់អង្គភាព។ ប្រសិន
បើអង្គភាពមួយមានភាពកំសោយក្នុងការគ្រប់គ្រងធនធានមនុស្ស អង្គភាពនោះនឹងប្រឈមមុខនឹង
ភាពបរាជ័យក្នុងការអនុវត្តន៍ការងាររបស់ខ្លួនជាក់ជាមិនខាន។
២. សេចក្តីរាយការណ៍បញ្ហា
៣. គោលបំណងនៃការស្រាវជ្រាវ
- ដំណើរការនៃការជ្រើសរើសបុគ្គលិក
- ការតម្រង់ទិស និងការបណ្តុះបណ្តាលបុគ្គលិក
- វិធីសាស្រ្តនៃការវាយតម្លៃសកម្មភាពការងាររបស់បុគ្គលិក
- ការទូរទាត់សំណងនានាសម្រាប់និយោជិត។
· ការសំភាសន៍ដោយផ្ទាល់ជាមួយ អ្នកគ្រប់គ្រង និងបុគ្គលិក
Ø ព័ត៌មានប្រយោល (Secondary
Data) បានមកពី:
· ឯកសារនានា (Soft copy and
Hard copy)
· សៀវភៅ និងកំណត់ត្រាផ្សេងៗ
៥. ទំហំ
និងដែនកំណត់នៃការស្រាវជ្រាវ
- ការជ្រើសរើសបុគ្គលិក
- ការតម្រង់ទិស និងការបណ្តុះបណ្តាលបុគ្គលិក
- ការវាយតម្លៃសកម្មភាពការងារ
- ការទូទាត់សំណងសម្រាប់បុគ្គលិក
ការស្រាវជ្រាវទៅលើការគ្រប់គ្រងធនធានមនុស្សនេះ គឺយើងធ្វើការស្រាវជ្រាវទៅលើ អង្គការមូលនិធិ កុមារកម្ពុជា ដែលមានអាស័យដ្ឋាននៅ ភូមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ ខ័ណ្ឌ មានជ័យ រាជធានី ភ្នំពេញ។
៦. វិធីសាស្រ្តនៃការស្រាវជ្រាវ
Ø វិធីសាស្រ្តកំណត់គំរូតាង
វិធី Quota Sampling: អ្នកដែលធ្វើការទាក់ទងនឹង ផ្នែកធនធានមនុស្ស ដែលរួមមាន អ្នក គ្រប់គ្រងធនធានមនុស្ស មន្រ្តីធនធានមនុស្ស ជំនួយការធនធានមនុស្ស និងបុគ្គលិកផ្សេងៗ ទៀត។
Ø វិធីសាស្រ្តប្រមូលទិន្នន័យ
·
ការបង្កើតជាសំនួរ: ការបង្កើតសំនួរនេះមាន ៣០សំនួរ ដែលក្នុងនោះ ១៥សំនួរ
សម្រាប់ សួរអ្នកគ្រប់គ្រង និង១៥សំនួរទៀតសម្រាប់សួរបុគ្គលិក។ ការបង្កើតសំនួរនេះគឺ
ដើម្បី ត្រៀមខ្លួនរួចជាស្រេចនៅពេលចុះសំភាសន៍ និងដើម្បីផ្ទៀងផ្ទាត់ទៅនឹងចំនុចដែល
បានបង្ហាញពីគោលបំណងនៃការស្រាវជ្រាវ។
· តាមរយះការសំភាសន៍ដោយផ្ទាល់ និងតាមរយះឯកសារនានា: ការសំភាសន៍នេះគឺ ធ្វើឡើងដោយសួរសំនួរដែលបានរៀបចំទុកជាមុន
ដើម្បីទទួលបានព័ត៌មានដោយ ឆ្លើយតបទៅនឹងគោលបំណងនៃការស្រាវជ្រាវ។ ចំពោះឯកសារនានាដែលទទួលបាន
យើងនឹងយកមកពិនិត្យមើល ហើយបើទាក់ទងទៅនឹងគោលបំណងនៃការស្រាវជ្រាវ របស់យើង
យើងនឹងភ្ជាប់ជាមួយកិច្ចការស្រាវជ្រាវរបស់យើង។
|
Tasks which consider |
To be completed by--Weeks |
||||||||||||||||||
|
Mach |
April |
||||||||||||||||||
|
28 |
29 |
30 |
31 |
1 |
2 |
3 |
4 |
5 |
6 |
7 |
8 |
9 |
10 |
11 |
12 |
13 |
14 |
15 |
|
|
Proposal Writing |
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
Writing Literature Review |
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
Design Questions |
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
Data Collection |
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
Data Analysis |
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
Report/First |
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
Report/Final |
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
Typing |
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|