01_ Questions for Interviewing

សំនួរសម្រាប់សំភាសន៍ 

សម្រាប់អ្នកគ្រប់គ្រង

  1. តើអ្នកមានតួនាទីអ្វីដែរក្នុងអង្គភាពនេះ? តើអ្នកបំរើការងារនៅទីនេះរយះពេល ប៉ុន្មានខែ ឬ ឆ្នាំហើយ?
  2. តើអ្នកអាចរៀបរាប់ត្រួសៗពីស្ថានភាពទូទៅ នៃការគ្រប់គ្រងធនធានរបស់អង្គការមូលនិធិកុមារ កម្ពុជាបានទេ?
  3. តើអ្នកគិតទៅលើអ្វីខ្លះ​ និងមានដំណើរការអ្វីខ្លះ មុននឹងអ្នកសម្រេចចិត្តប្រកាសជ្រើសរើស បុគ្គលិក? ហើយតើអ្នកមានយុទ្ធសាស្រ្តបែបណាខ្លះដើម្បីប្រកាសជ្រើសរើសបុគ្គលិក?
  4. តើអ្នកគិតថាការប្រកាសជ្រើសរើសបែបណាដែលមានប្រសិទ្ធភាព? (មធ្យោបាយផ្សព្វផ្សាយ និង​ ទីកន្លែងជ្រើសរើស) តាមរយះបទេពិសោធន៍ជាក់ស្តែង តើការប្រកាសជ្រើសរើសខាងក្នុង​ និង ខាងក្រៅមានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណាខ្លះ?
  5. តើអ្នកធ្វើអ្វីខ្លះ មុននឹងសម្រេចចិត្តជ្រើសរើសបេក្ខជន ឬបេក្ខនារីណាម្នាក់ដើម្បីធ្វើការសំភាសន៍? ហើយតើអ្នកធ្វើដូចម្តេចខ្លះក្នុងកំឡុងពេលសំភាសន៍?
  6. តើអ្នកមានយុទ្ធសាស្រ្តបែបណាខ្លះ ក្នុងការសំភាសន៍និយោជិត?
  7. បន្ទាប់ពីសំភាសន៍ហើយ តើមានដំណើរការអ្វីខ្លះមុននឹងអ្នកសម្រេចចិត្តចុងក្រោយថាជ្រើសរើស បេក្ខជន ឬបេក្ខនារីណាម្នាក់? ហើយតើបុគ្គលិកកម្រិតណាខ្លះដែលចូលរួមក្នុងការសម្រេចចិត្ត?
  8. តើអង្គភាពរបស់អ្នកមានគោលការណ៍អ្វីខ្លះក្នុងការផ្តល់ព័ត៌មានដល់បុគ្គលិក ដែលទើបតែចូល បំរើការងារ?
  9. តើអង្គភាពរបស់អ្នកមានការតម្រង់ទិស និងការបណ្តុះបណ្តាលចំពោះបុគ្គលិកថ្មីដែរឬទេ? បើមាន តើការតម្រង់ទិស និងការបណ្តុះបណ្តាលនោះមានដំណើរការដូចម្តេចខ្លះ?
  10. តើការតម្រង់ទិស និងការបណ្តុះបណ្តាលបុគ្គលិកមានសម្រាប់តែបុគ្គលិកថ្មី ឬយ៉ាងណា? តើ អង្គភាពរបស់អ្នកប្រើប្រាស់វិធីសាស្រ្តនៃការបណ្តុះបណ្តាលអ្វីខ្លះសម្រាប់បុគ្គលិក?
  11. តើការវាយតម្លៃសកម្មភាពការងាររបស់បុគ្គលិកក្នុងអង្គភាពរបស់អ្នក​ មានដំណើរការដូចម្តេច? ឬ ធ្វើតាមរយះអ្វីខ្លះ?
  12. ហេតុអ្វីបានជាការវាយតម្លៃសកម្មភាពការងាររបស់បុគ្គលិកមានសារះសំខាន់? ហើយតើការវាយ តម្លៃសកម្មភាពការងាររបស់បុគ្គលិកអាចជួយអ្វីខ្លះដល់អង្គភាពរបស់អ្នក?
  13. ចំពោះអង្គភាពរបស់អ្នក តើជាទូរទៅ កត្តាអ្វីខ្លះដែលមានឥទ្ធិពលលើការសម្រេចចិត្តផ្តល់ប្រាក់ខែ ឬប្រាក់ឈ្នួលដល់បុគ្គលិកម្នាក់ៗ?
  14. តើអង្គភាពរបស់អ្នកមានប្រព័ន្ធនៃការលើកទឹកចិត្តអ្វីខ្លះ ចំពោះបុគ្គលិក ក្រៅពីប្រាក់ខែ និង ប្រាក់ ឈ្នួល?
  15. តើអង្គភាពរបស់អ្នក ផ្តល់អត្ថប្រយោជន៍ការងារអ្វីខ្លះដល់បុគ្គលិក ដែលកំពុងបំរើការងារក្នុង អង្គភាពរបស់អ្នក?

 

 សម្រាប់បុគ្គលិក

  1. តើអ្នកមានឈ្មោះអ្វី​ និងមានតួនាទីអ្វីដែរក្នុងអង្គភាពនេះ? តើអ្នកបំរើការងារនៅទីនេះរយះពេល ប៉ុន្មានខែ ឬឆ្នាំហើយ?
  2. តើជាធម្មតា អ្នកឃើញអង្គភាពរបស់អ្នកប្រកាសជ្រើសរើសបុគ្គលិកតាមរយះអ្វីខ្លះ?
  3. តើអ្នកដឹងអ្វីខ្លះ ពីដំណើរការនៃការប្រកាសជ្រើសរើសក្នុងអង្គភាពរបស់អ្នក?
  4. បន្ទាប់ពីអ្នកត្រូវបានគេជ្រើសរើសដើម្បីសំភាសន៍ តើអង្គភាពរបស់អ្នកធ្វើដូចម្តេចខ្លះ?
  5. បន្ទាប់ពីអ្នកត្រូវបានគេជ្រើសរើសដើម្បីធ្វើជាបុគ្គលិក​ តើអង្គភាពរបស់អ្នកធ្វើដូចម្តេចខ្លះ?
  6. តើអង្គភាពរបស់អ្នកមានការតម្រង់ទិសដៅ ចំពោះបុគ្គលិកថ្មីដែរឬទេ? បើមាន តើអង្គភាពរបស់ អ្នកធ្វើដូចម្តេចខ្លះ?
  7. តើអ្នកធ្លាប់ទទួលបានការបណ្តុះបណ្តាល ទាក់ទងនឹងការងាររបស់អ្នកដែរឬទេ? តើអ្នកពេញចិត្ត នឹងការបណ្តុះបណ្តាលនោះដែរឬទេ? ហេតុអ្វី?
  8. តើអ្នកយល់ថា ការតម្រង់ទិស និងការបណ្តុះបណ្តាលបុគ្គលិកមុនចូលបំរើការងារ មានសារះ សំខាន់យ៉ាងណាសម្រាប់បុគ្គលិកថ្មី?
  9. វិធីសាស្រ្តនៃការបណ្តុះបណ្តាលបុគ្គលិកមានពីរសំខាន់ៗ គឺការបណ្តុះបណ្តាលនៅកន្លែងធ្វើការ​ និងការបណ្តុះបណ្តាលក្រៅកន្លែងធ្វើការ។ តើវិធីសាស្រ្តនៃការបណ្តុះបណ្តាលណាមួយដែលត្រូវ បានប្រើប្រាស់ដោយអង្គភាពរបស់អ្នក?
  10. តើអ្នកធ្លាប់ត្រូវបានគេវាយតម្លៃសកម្មភាពការងាររបស់អ្នកតាមរយះអ្វីខ្លះ?
  11. តើអ្នកគិតថា វិធីសាស្រ្តនៃការវាយតម្លៃសកម្មភាពការងាររបស់អង្គភាពរបស់អ្នក ពិតជាអាច កំណត់បាននូវកម្រិតការងារដែលអ្នកបានបំពេញដែរឬទេ? ហេតុអ្វី?
  12. បន្ទាប់ពីមានការវាយតម្លៃលើសកម្មភាពការងាររបស់អ្នក តើអ្នកទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
  13. តើអ្នកពេញចិត្តចំពោះការទូទាត់សំណងដែលផ្តល់ដោយអង្គភាពរបស់អ្នកដែរឬទេ? ហេតុអ្វី?
  14. ក្រៅពីប្រាក់ខែ​ឬប្រាក់ឈ្នួលដែលទទួលបាន តើអង្គភាពរបស់អ្នកផ្តល់អត្ថប្រយោជន៍អ្វីផ្សេងទៀត ដល់អ្នក?
  15. តើអ្នកគិតថា អត្ថប្រយោជន៍អ្វីផ្សេងទៀតដែលអង្គភាពរបស់អ្នកគួរតែផ្តល់ដល់និយោជិត?

Previous Post Next Post
📑