SOP – បង្កើតក្រុមការងារ “ចេះគិត”

Smart-Books • Leadership SOP

SOP – បង្កើតក្រុមការងារ “ចេះគិត” (Leader Thinking Development)

SOP នេះជាវិធីសាស្ត្រសម្រាប់អ្នកដឹកនាំ ដើម្បីបង្កើតក្រុមដែលគិតដោយខ្លួនឯង ទទួលខុសត្រូវ និងកាត់បន្ថយការពឹងផ្អែកលើមេ។

គោលបំណង (Purpose)

  • បង្កើតក្រុមដែល ចេះគិត និង វិភាគបញ្ហា ដោយខ្លួនឯង
  • បង្កើតវប្បធម៌ ទទួលខុសត្រូវ លើសេចក្តីសម្រេចចិត្ត
  • កាត់បន្ថយ “មេត្រូវដោះស្រាយគ្រប់យ៉ាង”

វិសាលភាព (Scope)

អនុវត្តសម្រាប់: Project Manager • Site Engineer • Supervisor • Foreman • Team Leader

អ្នកទទួលខុសត្រូវ (Responsibility)

  • អ្នកដឹកនាំ/PM: កំណត់ស្តង់ដារ និងតាមដានការអនុវត្ត
  • មេក្រុម/Supervisor: អនុវត្តជាប្រចាំនៅទីតាំងការងារ
ចំណាំសុវត្ថិភាព: បញ្ហាដែលពាក់ព័ន្ធនឹងសុវត្ថិភាព/ច្បាប់/ហានិភ័យធំ → មេត្រូវចូលដោះស្រាយភ្លាមៗ។

ដំណាក់កាល SOP (Steps)

ប្រើ Steps ខាងក្រោមនេះជាប្រចាំ ដើម្បីបង្កើត “ការគិត” ជាទម្លាប់នៅក្នុងក្រុម។

1 កុំផ្តល់ចម្លើយភ្លាមៗ

គោលការណ៍

អ្នកដឹកនាំមិនត្រូវឆ្លើយបញ្ហាភ្លាមៗ (លើកលែងសុវត្ថិភាព) ដើម្បីឲ្យក្រុមត្រូវគិតមុន។

វិធីអនុវត្ត

  • ពេលគេសួរ → តបដោយសំណួរ
  • ឲ្យគេផ្តល់ជម្រើសយ៉ាងហោចណាស់ 2

សំណួរគំរូ

  • “តើអ្នកគិតថាមានជម្រើសអ្វីខ្លះ?”
  • “បើអ្នកជាមេ អ្នកនឹងធ្វើដូចម្តេច?”
2 បង្ខំឲ្យពន្យល់ហេតុផល

គោលការណ៍

គ្មានសេចក្តីសម្រេចចិត្តណាមួយ ត្រូវទទួលដោយគ្មានហេតុផល។

វិធីអនុវត្ត

  • សួរ “ហេតុអ្វី?” យ៉ាងហោចណាស់ 2 ដង
  • ឲ្យពន្យល់ផលល្អ + ផលអាក្រក់

សំណួរគំរូ

  • “ហេតុអ្វីអ្នកជ្រើសរើសវិធីនេះ?”
  • “បើវាមិនដំណើរការ តើមានអ្វីកើតឡើង?”
3 អនុញ្ញាតឲ្យធ្វើខុស (ក្នុងដែនគ្រប់គ្រង)

គោលការណ៍

  • ខុសតូច = អនុញ្ញាត (ដើម្បីរៀន)
  • ខុសធំ (សុវត្ថិភាព/ច្បាប់/ហានិភ័យធំ) = ហាមឃាត់

វិធីអនុវត្ត

  • មិនស្តីបន្ទោសភ្លាមៗ
  • បន្ទាប់ពីបញ្ចប់ការងារ → Review

សំណួរ Review

  • “តើអ្នករៀនអ្វីពីការខុសនេះ?”
  • “បើធ្វើម្តងទៀត អ្នកនឹងកែអ្វី?”
4 បែងចែកបញ្ហាជាផ្នែកតូចៗ

គោលការណ៍

មនុស្សមិនគិត មិនមែនព្រោះខ្ជិលទេ—ជាច្រើនព្រោះបញ្ហាធំពេក។

វិធីអនុវត្ត (Framework 4 ចំណុច)

  1. បញ្ហាអ្វី?
  2. មូលហេតុអ្វី?
  3. ជម្រើសអ្វីខ្លះ?
  4. ជម្រើសណាដែលល្អជាងគេ (ហេតុផល)?
Tip: បើក្រុមឆ្លើយមិនបាន → ជួយដោយសំណួរ មិនមែនដោយចម្លើយ។
5 ឲ្យសិទ្ធិសម្រេចចិត្ត + ទទួលខុសត្រូវ

គោលការណ៍

ការគិតកើតពីការទទួលខុសត្រូវ។ ប្រសិនបើគ្មានការទទួលខុសត្រូវ → គិតតិច។

វិធីអនុវត្ត

  • កំណត់ “ដែនសម្រេចចិត្ត” ឲ្យច្បាស់ (អ្វីអាចសម្រេចបានដោយក្រុម)
  • អ្នកសម្រេច → អ្នកទទួលខុសត្រូវលទ្ធផល

ឃ្លាគំរូ (Script)

“ខ្ញុំអនុញ្ញាតឲ្យអ្នកសម្រេច។ ប៉ុន្តែលទ្ធផល អ្នកត្រូវទទួលខុសត្រូវ។”

6 អ្នកដឹកនាំត្រូវបង្ហាញការគិត (Think Aloud)

គោលការណ៍

ក្រុមរៀនគិត ដោយមើលមេគិត។

វិធីអនុវត្ត

  • ពន្យល់ការគិតជាសំឡេង ពេលសម្រេចចិត្ត
  • បង្ហាញ “ប្រៀបធៀបជម្រើស” មុនសម្រេច

Template

“បើធ្វើ A → លទ្ធផល X បើធ្វើ B → លទ្ធផល Y ដូច្នេះ ខ្ញុំជ្រើស B”

7 វាយតម្លៃ “វិធីគិត” មិនមែនតែលទ្ធផល

គោលការណ៍

កុំសរសើរតែ “លទ្ធផលល្អ” ត្រូវសរសើរ “វិធីគិតល្អ” ដើម្បីឲ្យក្រុមចង់គិតបន្ត។

វិធីអនុវត្ត

  • សរសើរ: ការវិភាគ ការគិតមុនសម្រេច
  • បើលទ្ធផលមិនល្អ → កុំបំបាក់កម្លាំងចិត្ត → ធ្វើ Review និងកែ
សេចក្តីសង្ខេប: អ្នកដឹកនាំល្អ = មិនដោះស្រាយគ្រប់បញ្ហា តែបង្កើតមនុស្សដែលអាចដោះស្រាយបញ្ហាបាន។
Previous Post Next Post
📑