សូមអ្នកទាំងអស់គ្នាយល់ពីភាគហ៊ុន

 សូមអ្នកទាំងអស់គ្នាយល់ពីភាគហ៊ុន :

1/. បើមិនលក់មានន័យថាមិនទាន់ដឹងខាតឬចំនេញ។

2/. ភាគហ៊ុនសុវត្ថិភាព 99% បើសិនអ្នករើសក្រុមហ៊ុនល្អៗ រីឯ 1% ទៀតគឺហានិភ័យដោយគ្រោះធម្មជាតិ ឧបត្តិហេតុផ្សេងៗ ឬសុខៗ CEO ក្រុមហ៊ុននោះស្លាប់ ហើយគ្មានអ្នកពូកែមកដឹកនាំបន្ត (តែបើដឹងពត៍មានទាន់អាចលក់មុនពេលហ៊ុននោះធ្លាក់ចុះ)។

3/. ភាគហ៊ុនគឺដូចរបររកស៊ីដែរ បើអ្នកទិញរបស់មួយថោកហើយទុក លក់ពេលវាឡើងថ្លៃនោះអ្នកនឹងចំនេញ។

4/. ខុសពីការវិនិយោគផ្សេងៗដែលអ្នកធ្លាប់ស្គាល់កន្លងមកដូចជា Forex CFD Commodity ឬ network marketing។ល។

***ចំនុចសុវត្ថិភាព 

- រើស broker ល្អ

- ប្រើ cash account

- ទិញក្រុមហ៊ុនណាល្អៗ ក្រុមហ៊ុនលូតលាស់ ឬមិនទាន់ច្បាស់អាចទិញតាមអ្នកគ្រូកន្និថាសិនក៏បាន ហើយរៀនមើលបណ្តើរៗ

- កុំភិតភ័យលក់ទាំងខាត ពេលឃើញទីផ្សារកំពុងចុះ (panic sell)

- ចៀសវាង trade option ឬ short selling

- ការពារពត៍មាន ឬឯកសារផ្ទាល់ខ្លួនកុំឲ្យជនទី 2 ស្គាល់ក្រៅពីគ្រួសារ

- រៀនបង្កើតអាខោនខ្លួនឯង ម្ចាស់ការខ្លួនឯង ព្រោះអ្នកវិនិយោគក្រុមហ៊ុនណាមួយ ប្រៀបដូចជាអ្នកមានចំនែកក្នុងក្រុមហ៊ុននោះដូចគ្នា

....

អរគុណសម្រាប់ការអានដល់ចប់ !!!

Previous Post Next Post
📑