Reverse Split គឺមានន័យថាក្រុមហ៊ុនចាប់ផ្តើមបង្រួមស្តុកឲ្យមានចំនួនតិចជាងមុន។ ឧ: ក្រុមហ៊ុន reverse 4:1 មានន័យថា បើសិនជាយើងកាន់ហ៊ុននោះ 400 share ដែលសរុបជាទឹកប្រាក់ $400 គឺយើងនៅសល់វាត្រឹម 100 share ប៉ុន្នោះ តែតម្លៃគឺយើងនៅតែស្មើរនឹង $400 ដដែលទេ តែបញ្ហាត្រង់ថាក្រោយពេល Reverse គឺភាគច្រើនហ៊ុននោះនឹងចុះ អាចមកពីអ្នកវិនិយោគខ្លះមិនចាប់អារម្មណ៍នឹកស្មានថាខ្លួនចំនេញហើយក៏លក់ច្រើន ឬមួយគេគិតថាវាមិនល្អហើយលក់ក៏ថាបាន។
ក្រុមហ៊ុនធ្វើការ Reverse Split គឺ៖
>>ដើម្បីដើម្បីលើកតម្លៃស៊ែររបស់គេកុំឲ្យទាបពេក
>>ដើម្បីឲ្យចំនួនស៊ែរដែលមិនទាន់មានអ្នកទិញកុំឲ្យសល់ច្រើនពេក
>>ដើម្បីកុំឲ្យតម្លៃតិចជាងសមាមាត្រដែលនាំឱ្យមានការកើនឡើងដល់តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន។
ហើយក៏មានមតិខ្លះចោតថាវាអាចជាអន្ទាក់សម្រាប់បន្លំអ្នកវិនិយោគផងដែរ
* ក្រោយពេលដែលវា Reverse គឺលុយក្នុងអាខោនយើងនឹងត្រូវកាត់ $38 ហើយបើសិនជាយើងមិនមានប្រាក់គ្រប់នឹងឲ្យគេកាត់ នោះអាខោនយើងនឹងជំពាក់ Broker (TD) ជាមិនខាន ហើយបើគ្រប់ 3 ខែយើងមិនបានដាក់លុយថែម ឬ លក់ស្តុកសងគេទេ គេនឹងលក់ស្តុកណាមួយរបស់យើងដើម្បីសងថ្លៃជំពាក់
* ចំពោះស្តុក សូមកុំទិញ Penny Stock ឬ OTC ព្រោះវាងាយនឹងជួបការ Reverse Split ណាស់គឺអាចរាល់ 1-2 ឆ្នាំម្តង។ ស្តុកដែលមានតម្លៃក្រោម $5 ឬ មាន Market Cap ក្រោម $500M គឺអាចបញ្ជូលជា Penny Stock។
*** សូមអ្នកទាំងអស់គ្នាដែលចង់ធ្វើជាអ្នកវិនិយោគសល់លុយនៅពេលចាស់គួរទិញក្រុមហ៊ុនធំៗ ក្រុមហ៊ុនល្អ ឈានមុខគេក្នុងផ្នែកអ្វីមួយ ទើបមិនខាតបង់លុយកាក់ ហើយសល់លុយទុកចាយពេលចូលនិវត្តន៍។| ***